សក្ខីកម្ម
អតីតមិត្តប្រុសរបស់ខ្ញុំមិនដែលវាយខ្ញុំទេ ការវាយប្រហាររបស់គាត់ភាគច្រើនគឺពាក្យសំដី។ ខ្ញុំមិនបានដឹងថាវាប៉ះពាល់ដល់ខ្ញុំកម្រិតណានោះទេ។ ខ្ញុំបានវិវត្តន៍ទៅជាមានបញ្ហាញ៉ាំ និងការគេងមិនលក់ធ្ងន់ធ្ងរ ប៉ុន្តែខ្ញុំមិនបានភ្ជាប់ទំនាក់ទំនងវាជាមួយអំពើហិង្សាដែលខ្ញុំបានទទួលរងនោះទេ។ មិត្តភក្តិម្នាក់បានបញ្ចុះបញ្ចូលខ្ញុំឱ្យទៅជួបអ្នកចិត្តសាស្រ្ត ដែលបានធ្វើរោគវិនិច្ឆយទៅលើខ្ញុំថាមានជម្ងឺស្ត្រេសក្រោយការប៉ះទង្គិចទៅលើផ្លូវចិត្ត។ ខ្ញុំបានសម្រាកព្យាបាលជាច្រើនខែ។ ថ្ងៃនេះខ្ញុំមានអារម្មណ៍ធូរស្រាលច្រើន។
បន្ទាប់ពីយើងបែកគ្នា ខ្ញុំបានធ្លាក់ទឹកចិត្ត។ ខ្ញុំតែងតែមានអារម្មណ៍នឿយហត់ អស់កម្លាំង។ ខ្ញុំមិនអាចធ្វើកិច្ចការប្រចាំថ្ងៃជាក់លាក់បានទៀតទេ។ ខ្ញុំមានអារម្មណ៍ថាគ្មានប្រយោជន៍។ ខ្ញុំចាប់ផ្តើមមានគំនិតចង់ធ្វើអត្តឃាត។ នោះហើយជាពេលដែលខ្ញុំសម្រេចចិត្តទៅជួបគ្រូពេទ្យវិកលចរិត។ គាត់បានធានាខ្ញុំថាអ្វីដែលខ្ញុំកំពុងជួបនោះគឺជារឿងធម្មតា ហើយខ្ញុំមិនមានជំងឺផ្លូវចិត្តទេ។
បន្ទាប់ពីបែកគ្នាពីដៃគូ ខ្ញុំមានស្ថានភាពលំបាកខ្លាំង៖ ខ្ញុំគ្មានឯកសារ គ្មានការងារធ្វើ និងគ្មានលុយ។ ខ្ញុំត្រូវទៅជួបគ្រូពេទ្យ ប៉ុន្តែខ្ញុំមិនដឹងថាតើខ្ញុំមានលទ្ធភាពបងថ្លៃពេទ្យដោយរបៀបណាទេ។ ខ្ញុំបានរកឃើញថាខ្ញុំអាចទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តពីរដ្ឋ ហើយនោះគឺជាការធូរស្បើយដ៏ធំមួយ។ ខ្ញុំអាចទៅជួបគ្រូពេទ្យ និងទទួលថ្នាំដែលខ្ញុំត្រូវការដោយមិនចាំបាច់បង់ប្រាក់អ្វីទាំងអស់។ ចាប់តាំងពីពេលនោះមក ខ្ញុំបានទទួលបណ្ណស្នាក់នៅ ដែលអនុញ្ញាតឱ្យខ្ញុំអាចស្វែងរកការងារធ្វើ ដូច្នេះខ្ញុំលែងត្រូវការជំនួយនេះទៀតហើយ។